គន្លឹះក្នុងការធ្វើឲ្យបុគ្គលិកមានឥរិយាបថវិជ្ជមាន
អាកប្បកិរិយារបស់បុគ្គលិកមានឥទ្ធិពលទៅលើផលិតភាពនៃអាជីវកម្ម។ ដូច្នេះ វាមានសារៈសំខាន់ណាស់ ក្នុងការយល់ដឹងពីរបៀបជួយឲ្យបុគ្គលិកបង្កើតអាកប្បកិរិយាវិជ្ជមាន។ ទាំងនេះគឺជាគន្លឹះចំនួនបួន ដែលអាចជួយបង្កើតអាកប្បកិរិយាកាន់តែប្រសើរឡើង ក្នុងចំណោមបុគ្គលិក។
១. បង្ហាញការកោតសរសើរ
ក្នុងនាមជាអ្នកដឹកនាំក្រុម ឬអ្នកគ្រប់គ្រង អ្នកគួរតែមានការដឹងគុណ កោតសសើរបុគ្គលិក ចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែករបស់ពួកគេ ក្នុងការធ្វើឲ្យក្រុមហ៊ុនកាន់តែប្រសើរឡើង។
២. ផ្តោតលើដំណោះស្រាយជាជាងបញ្ហា
នៅពេលប្រឈមមុខនឹងបញ្ហា អ្នកគួរតែបណ្តុះបណ្តាលបុគ្គលិករបស់អ្នក ឱ្យគិតអំពីដំណោះស្រាយ ជាជាងមានអារម្មណ៍ព្រួយបារម្ភ។
៣. ព្យាយាមយល់ពីបញ្ហារបស់បុគ្គលិក
អាកប្បកិរិយាអវិជ្ជមានរបស់បុគ្គលិក មិនលេចឡើងដោយគ្មានមូលហេតុណាមួយឡើយ។ ដូច្នេះ អ្នកគួរតែចំណាយពេលស្វែងយល់ ពីបញ្ហានៅពីក្រោយទង្វើរបស់ពួកគេ។ ការធ្វើបែបនេះ នឹងជួយក្រុមហ៊ុនរបស់អ្នកដោះស្រាយបញ្ហាមួយចំនួន ដូចជាផលិតភាពទាបជាដើម។
៤. បង្កើតសកម្មភាពសប្បាយៗ នៅកន្លែងធ្វើការសម្រាប់ឱ្យបុគ្គលិកចូលរួម
អ្នកគួរតែរៀបចំសកម្មភាព ឬព្រឹត្តិការណ៍សប្បាយៗនៅកន្លែងធ្វើការ ព្រោះវាអាចបង្កើនការចូលរួមរបស់បុគ្គលិក ដែលនឹងអាចជួយកាត់បន្ថយអាកប្បកិរិយាអវិជ្ជមានរវាងបុគ្គលិក និងបុគ្គលិក៕
ប្រភព៖ https://www.google.com/amp/s/blog.vantagecircle.com/employee-attitude/amp/
[WDE Insight]
Tips to Create Positive Attitude Among Employees
The employee’s attitude influences the productivity of the business. So, it is crucial to know how to create a positive attitude among employees. Here are four tips that can help create better attitude among employees.
- Show appreciation
As a team leader or manager, you should appreciate the employees for their effort and contributions to the betterment of the company.
- Focus on solutions instead of problems
When facing problems, you should train your employees to think about solutions rather than feeling anxious.
- Try to understand employee’s issues
Negative attitude of employee does not appear without any causes. So, you should take time to understand your employee’s issues behind their attitude. By doing this, it will help your company to address problems such as low productivity.
- Create fun activities at the workplace for employee’s engagement
You should organise fun activities or events at workplace as it can increase the employee’s engagement, which will help to reduce the negative attitude between employees.
Source: https://www.google.com/amp/s/blog.vantagecircle.com/employee-attitude/amp/