រចនាបថភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពនៅក្នុងអាជីវកម្ម
👍🏽 ជម្រើសនៃភាពជាអ្នកដឹកនាំរបស់មនុស្សប៉ះពាល់ដល់ភាពជោគជ័យនៃអាជីវកម្មរបស់ពួកគេ។ អ្នកដឹកនាំដ៏មានប្រសិទ្ធភាពនឹងជួយសម្រេចគោលដៅរបស់អាជីវកម្ម។ ភាពជាអ្នកដឹកនាំមានច្រើនប្រភេទដែលក្នុងនោះរួមមាន៖
🔸១. ភាពជាអ្នកដឹកនាំបែបផ្លាស់ប្តូរភាពជាអ្នកដឹកនាំប្រភេទនេះនឹងជួយកែលម្អក្រុម។ ពួកគេអាចដោះស្រាយជម្លោះក្នុងចំណោមសមាជិកក្រុម ជួយកូនក្រុមបង្កើតចក្ខុវិស័យច្បាស់លាស់ និងឈានទៅដល់គោលដៅតែមួយ។ ពួកគេរក្សាសាមគ្គីភាពនៅក្នុងក្រុម។
🔸២. ភាពជាអ្នកដឹកនាំបែបប្រជាធិបតេយ្យអ្នកដឹកនាំប្រភេទនេះជួយឲ្យសមាជិកក្រុមចូលរួមធ្វើកិច្ចការអ្វីមួយ។ ពួកគេជំរុញឲ្យសមាជិកទាំងអស់រួមចំណែកក្នុងការសម្រេចចិត្ត និងផ្ដល់យោបល់។
🔸៣. ភាពជាអ្នកដឹកនាំបែបផ្តាច់ការភាពជាអ្នកដឹកនាំប្រភេទនេះត្រូវបានប្រើប្រាស់នៅក្នុងស្ថានភាពដែលទាមទារឲ្យមានការសម្រេចចិត្តរហ័ស។ អ្នកដឹកនាំពូកែធ្វើការសម្រេចចិត្តភ្លាមៗ ដូច្នេះហើយពួកគេមិនចាត់ទុកគំនិតរបស់អ្នកដទៃថាសំខាន់ដូចគំនិតរបស់ខ្លួននោះទេ។
🔸៤. ភាពជាអ្នកដឹកនាំបែប «ទុកឲ្យគេធ្វើ» (Laissez-faire)អ្នកដឹកនាំផ្តល់សេរីភាពច្រើនដល់សមាជិកក្រុម។ ពួកគេមានទំនុកចិត្តយ៉ាងខ្លាំងទៅលើសមាជិកក្រុមរបស់ពួកគេក្នុងការបំពេញតួនាទី។ សមាជិកក្រុមអាចគ្រប់គ្រងពេលវេលាបាន ហើយអ្នកដឹកនាំណែនាំតែអ្នកដែលត្រូវការជំនួយប៉ុណ្ណោះ។ ការដឹកនាំបែបនេះផ្តោតសំខាន់ទៅលើប្រសិទ្ធភាព។
🔸៥. ភាពជាអ្នកដឹកនាំបែបការិយាធិបតេយ្យការដឹកនាំបែបនេះមិនស័ក្តិសមសម្រាប់ដំណើរការអាជីវកម្មដែលទាមទារការដោះស្រាយបញ្ហាបែបច្នៃប្រឌិតនោះទេ។ អ្នកដឹកនាំប្រភេទនេះគឺគិតគូអំពីច្បាប់ និងការធ្វើតាមច្បាប់ដែលបានកំណត់។ ពួកគេផ្តោតសំខាន់យ៉ាងខ្លាំងនៅក្នុងការងាររបស់ពួកគេ ហើយរាល់សមាជិកក្រុមដឹងពីអ្វីដែលពួកគេកំពុងធ្វើយ៉ាងពិតប្រាកដ។
🔸៦. ភាពជាអ្នកដឹកនាំបែបជាអ្នកបម្រើដល់ក្រុមអ្នកដឹកនាំផ្តល់តម្លៃនិងខ្វល់ខ្វាយពីសមាជិកក្រុម។ ទោះជាយ៉ាងនេះក្តី អ្នកដឹកនាំមិនអាចធ្វើការសម្រេចចិត្តលើបញ្ហាពិបាកឬភ្លាមៗនោះទេ ព្រោះអ្វីៗគ្រប់យ៉ាងត្រូវបានធ្វើឡើងដើម្បីផ្គាប់ចិត្តសមាជិកក្រុមគ្រប់រូប។
🔸៧. ភាពជាអ្នកដឹកនាំបែបប្រតិបត្តិការនៅពេលមានការងារអ្វីមួយដែលត្រូវធ្វើ អ្នកដឹកនាំប្រភេទនេះនឹងរកមនុស្សដែលសាកសមឥតខ្ចោះមកធ្វើការងារនោះ។ អ្នកដឹកនាំនឹងសម្រាយបញ្ជាក់ពីកិច្ចការ ដូចនេះហើយអ្នករាល់គ្នានឹងយល់ច្បាស់អំពីការងារដែលពួកគេត្រូវបានចាត់តាំងឲ្យធ្វើ។ ដំណើរការងារអាចនឹងមិនមានភាពបត់បែនបាន និងទទួលបានលទ្ធផលល្អ។
👉🏼 ដើម្បីជ្រើសរើសរចនាបថភាពជាអ្នកដឹកនាំត្រឹមត្រូវសម្រាប់ខ្លួនអ្នក អ្នកគួរតែសួរខ្លួនឯងថាតើរចនាបទអ្វីដែលសមនឹងអាជីវកម្មរបស់អ្នកបំផុត។ អ្នកត្រូវតែចងចាំគោលដៅ និងការរំពឹងទុករបស់អ្នកពីសមាជិកក្រុមរបស់អ្នក។ ជាចុងក្រោយ អ្នកក៏ត្រូវតែយល់ពីគុណតម្លៃនៃអាជីវកម្ម និងការរំពឹងទុករបស់អាជីវកម្មអ្នក។
តំណភ្ជាប់៖ https://amex.co/3Lgg5Nw
[WDE Insight]
Effective Leadership Styles in Business
👍🏽 People’s choice of leadership affects the success of their business. An effective leader helps their business reach the goals. There are several styles of leadership including:
🔸1. Transformational LeadershipThis type of leadership helps to improve the team. The leader can solve conflicts among the group members, and help them create a clear vision and access the same goals. They hold the group together.
🔸2. Democratic LeadershipLeaders with this type of style help engage the team members in a task. They involve all members in decision-making, and ask for their opinions.
🔸3. Autocratic LeadershipThis type of leadership is used when there is a need to make a quick decision. The leaders are good at making quick decisions; thus, they do not consider other people’s ideas as important as theirs.
🔸4. Laissez-faire LeadershipThe leaders give a lot of freedom to their members. They put a lot of trust in their members to fulfill their roles. The members can manage their time and the leaders only guide those who need help. This leadership is usually about effectiveness.
🔸5. Bureaucratic LeadershipThe leadership style is not suitable for running a business that needs to deal with creative problem-solving. The person who has this leadership cares about rules and about following the set rules. They are very oriented in their jobs and each member knows exactly what they are doing.
🔸6. Servant LeadershipThe leaders value and care a lot about the members. However, the leaders cannot make quick or hard decisions because everything is done to satisfy all the members.
🔸7. Transactional LeadershipWhen a job needs to be done, this type of leader finds the perfect person to handle the job. The leader would outline the tasks; thus, everyone is clear about the job that they are assigned to do. The work process is not flexible and may not result in good outcomes.
👉🏼 To choose the right leadership style for yourself, you should always ask about what style that most fits the business. You have to keep in mind the goals and your expectations from your team members. Lastly, you have to understand your business values and expectations.