វិធីបង្កើនការពេញចិត្តនឹងការងាររបស់និយោជិត
💯🤩 ការពេញចិត្តក្នុងការបម្រើការងាររបស់និយោជិតគឺជាកត្តាសំខាន់ក្នុងការជំរុញផលិតភាពរបស់ក្រុមហ៊ុន។ ខាងក្រោមនេះគឺជាគន្លឹះចំនួន ៥ នៃវិធីបង្កើនការពេញចិត្តនឹងការងាររបស់បុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់អ្នក។
🔑 ១. បង្កើតបរិយាកាសការងារវិជ្ជមាន
ការផ្តល់តម្រូវការសម្រាប់និយោជិត គឺជាការរួមចំណែកដ៏សំខាន់ដំបូងគេ ក្នុងការបង្កើតបរិយាកាសការងារប្រកបដោយការលើកទឹកចិត្ត និងភាពវិជ្ជមាន។ វារួមបញ្ចូលការផ្តល់ព័ត៌មានអំពីការថែទាំកុមារ និងការធានាបរិយាកាសការងារដែលមានផាសុកភាព និងសុវត្ថិភាពជាដើម។
🔑 ២. ផ្តល់រង្វាន់លើកទឹកចិត្ត និងការទទួលស្គាល់សមត្ថភាព
ក្រុមហ៊ុនអាចបង្កើនការពេញចិត្តនឹងការងាររបស់និយោជិតបានតាមរយៈការផ្តល់រង្វាន់លើកទឹកចិត្ត និងការទទួលស្គាល់សមត្ថភាពធ្វើការរបស់ពួកគេ។ ការធ្វើបែបនេះ ត្រូវបានចាត់ទុកថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការជំរុញចិត្តបុគ្គលិករបស់អ្នកឱ្យប្រឹងប្រែងធ្វើការ។
🔑 ៣. ផ្ដល់ឱកាសក្នុងការចូលរួម
ការផ្តល់ឱកាសឲ្យបុគ្គលិកលើកឡើងនូវគំនិត ឬមតិយោបល់លើបញ្ហាមួយចំនួន គឺជាសកម្មភាពនៃការហៅ ឱ្យមានការចូលរួមរបស់និយោជិតនៅកន្លែងធ្វើការ ដែលការធ្វើដូចនេះនឹងអាចជំរុញឱ្យពួកគេកាន់តែមានកម្លាំងចិត្តក្នុងការធ្វើការងារប្រកបដោយផលិតភាព។
🔑 ៤. អភិវឌ្ឍជំនាញរបស់និយោជិត
ក្រុមហ៊ុនគួរតែធ្វើការបណ្តុះបណ្តាល សម្រាប់និយោជិត ដើម្បីបង្កើនជំនាញ និងភាពច្នៃប្រឌិតរបស់ពួកគេ។ ការពេញចិត្តនឹងការងាររបស់និយោជិត អាចកើនឡើងនៅពេលដែលពួកគេទទួលបានចំណេះដឹងថ្មីៗ។
🔑 ៥. ធ្វើការវាយតម្លៃការពេញចិត្តនឹងការងារ
វាគឺជាតម្រូវការសម្រាប់ក្រុមហ៊ុនដើម្បីធ្វើការវាយតម្លៃលើការពេញចិត្តរបស់បុគ្គលិក ដើម្បីវាស់ស្ទង់ដំណើរការការងាររបស់ក្រុមហ៊ុន និងនិយោជិត ព្រមទាំងយល់ដឹងអំពីចំណុចណាមួយដែលក្រុមហ៊ុនត្រូវកែលម្អ។
តំណភ្ជាប់៖ https://www.chartcourse.com/the-pride-system/
WDE [Insight]
How to Improve Employee’s Job Satisfaction
💯🤩 Employee’s job satisfaction is a key to driving success for a company. Here are 5 tips on how to improve the job satisfaction of employees at your company.
🔑 1. Create a positive working environment
Providing the needs of the employees is the first crucial contribution to creating a motivated and positive working environment. These include providing childcare’s information, ensuring a healthy and safe working environment and more.
🔑 2. Give rewards and recognition
Companies can boost employee’s job satisfaction by giving rewards and recognition to high-performance employees. It is considered an efficient way to inspire your employees to work harder.
🔑 3. Provide opportunities to engage
Providing opportunities for employees to raise ideas or suggestions on certain issues is the action that calls for the engagement of employees at the workplace. It can motivate them to be more productive in their work.
🔑 4. Develop employee skills
The company should provide trainings for employees to enhance their skills and creativity. Employee’s job satisfaction can increase as they gain new knowledge.
🔑 5. Evaluate job satisfaction
It is a necessity for companies to evaluate employee’s satisfaction to measure the company and employee’s work progress and to know what the company needs to improve on.