វិធីអនុវត្តភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្រក្នុងអាជីវកម្មរបស់អ្នក
👩💼 ដើម្បីក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យនៅក្នុងស្ថាប័នរបស់អ្នក កត្តាទាំង ៧ នេះគួរតែត្រូវបានយកមកពិចារណា និងអនុវត្ត៖
🎯 ១. បង្កើតការទំនាក់ទំនងដ៏រឹងមាំ
ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពគឺជាគន្លឹះនៃភាពជាអ្នកដឹកនាំ ពីព្រោះអ្នកត្រូវបង្រួបបង្រួមក្រុមទាំងមូលរបស់អ្នក។ ការប្រាស្រ័យទាក់ទងដ៏រឹងមាំបង្ហាញពីគោលបំណងរបស់អ្នកយ៉ាងទូលំទូលាយ ខណៈដែលអនុញ្ញាតឱ្យសមាជិកផ្តល់មតិកែលម្អផងដែរ។
🎯 ២. ធ្វើជាអ្នកស្តាប់ដ៏ល្អ
អ្នកដឹកនាំត្រូវតែមានសមត្ថភាពនាស្តាប់សមាជិកក្រុមរបស់អ្នក ទោះវាជាការត្អូញត្អែរ ឬបញ្ហាណាមួយ។ វាជួយកសាងសីលធម៌ និងធ្វើឱ្យអង្គភាពរបស់អ្នកកាន់តែប្រសើរឡើង ពីព្រោះអ្នកត្រូវបានផ្តល់មតិដោយផ្ទាល់។
🎯 ៣. មានចំណង់ចំណូលចិត្ត & ការប្តេជ្ញាចិត្ត
ភាពរីករាយនឹងការងារជាកត្តាសំខាន់ ព្រោះវាបង្ហាញពីការលះបង់របស់អ្នក។ ការប្តេជ្ញាចិត្តគឺជាកត្តាសំខាន់មួយទៀតដែលរួមជាមួយនឹងភាពរីករាយ ដើម្បីជួយឲ្យអ្នករក្សាការផ្តោតអារម្មណ៍ និងធ្វើការប្រកបដោយប្រសិទ្ធភាព។
🎯 ៤. គិត និងធ្វើសកម្មភាពវិជ្ជមាន
ចាប់រាប់ពីការស្វាគមន៍បុគ្គលិករបស់អ្នកដោយមេត្តា ដល់ការផ្ញើសារលើកទឹកចិត្តពួកគេតាមអ៊ីមែល និង អបអរសាទរភាពជោគជ័យរបស់ក្រុម ទាំងនេះគឺជាសកម្មភាពវិជ្ជមានដែលនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើបរិយាកាសការងារទាំងមូល។
🎯 ៥. បង្ហាញការយល់ចិត្តនៅកន្លែងធ្វើការ
ការយល់ចិត្តអាចជួយអ្នកឱ្យសម្រេចបាននូវគោលបំណងរបស់អ្នកដោយសារវាជួយក្នុងការបង្កើតទំនាក់ទំនង។ ទំនាក់ទំនងដ៏រឹងមាំអាចត្រូវបានជំរុញពីការអនុវត្តការយល់ចិត្ត ដោយសារតែអ្នកនឹងដឹងពីបញ្ហាប្រឈម ជាជាងការមេីលរំលង។
🎯 ៦. បញ្ចូលការបន្ទាបខ្លួនទៅក្នុងវប្បធម៌ក្រុមហ៊ុនរបស់អ្នក
ការបន្ទាបខ្លួនគឺជាកត្តាចាំបាច់សម្រាប់លក្ខណៈជាអ្នកដឹកនាំពីព្រោះអ្នកមិនគួរធ្វើដូចអ្នកដឹងអ្វីៗទាំងអស់នោះទេដោយអ្នកត្រូវទទួលស្គាល់ថារឿងខ្លះគឺមានចំណុចខ្វះខាត។
🎯 ៧. ធ្វើឲពូកែក្នុងសិល្បៈនៃភាពប៉ិនប្រសប់ និងការទូត
អ្នកដឹកនាំល្អគួរតែស្មោះត្រង់ តែមានប្រាជ្ញា។ មេដឹកនាំអាចគ្រប់គ្រងជម្លោះបានយ៉ាងរលូន និងមានប្រសិទ្ធភាព ដោយប្រើការទូត ដូចជាការចរចា និងភាពប្រុងប្រយ័ត្នដោយអារម្មណ៍។
តំណភ្ជាប់ : https://www.hashmicro.com/blog/strategic-leadership-guide/
[WDE Insight]
How to Implement Strategic Leadership in Your Business
👩💼 To become a great leader in your organisation, these 7 elements should be taken into consideration and implementation.
🎯 1. Build Strong Communication
Effective communication is a key to leadership because you need to unify your entire team. Strong communication showcases your objectives comprehensively while also allows the members to provide feedbacks.
🎯 2. Be A Good Listener
A leader must have the ability to listen to your team, be it complaints or any issues. It helps to build morale and makes your organisation better because you are given input directly.
🎯 3. Have Passion & Commitment
Enthusiasm will go a long way as it shows your dedication. Commitment is another crucial point that goes along with enthusiasm in order to stay focused and work effectively.
🎯 4. Think & Act Positive
From greeting your staff kindly, to sending them encouraging messages by email to celebrate the success of the team are positive actions that will have a huge effect on the overall environment.
🎯 5. Show Empathy in the Workplace
Empathy can help you meet your objectives as it establishes connections. Strong connections can be fostered from practicing empathy as you are aware of the challenges rather than being oblivious.
🎯 6. Infuse Your Company Culture with Humility
Humility is a must for strategic leadership characteristics because you should not act like you know everything and acknowledge that some things are flawed.
🎯 7. Master the Art of Tact & Diplomacy
A good leader should be honest but wise. Leaders can manage conflicts smoothly and effectively by using diplomacy such as negotiation and sensitivity.
Link: https://www.hashmicro.com/blog/strategic-leadership-guide/