ការចាប់ផ្តើមអាជីវកម្មកសិកម្មប្រកបដោយនិរន្តរភាព
🌾ការចាប់ផ្តើមអាជីវកម្មកសិកម្មដែលទទួលបានជោគជ័យគឺពាក់ព័ន្ធនឹងយុទ្ធសាស្រ្តអាជីវកម្ម និងគុណភាពនៃផលិតផល។ ដោយសារអាជីវកម្មកសិកម្មមានច្រើនប្រភេទ អតិថិជនចាប់ផ្តើមគិតគូរអំពីប្រភពនិងដំណើរផលិតនៃផលិតផលដែលពួកគេទិញ។ វាមានជំហានសំខាន់ៗចំនួន ៥ សម្រាប់ធ្វើឲ្យអាជីវកម្មកសិកម្មដំណើរការប្រកបដោយនិរន្តរភាព។
🎯 ១. បង្កើតគោលដៅ និងគោលបំណង
ម្ចាស់អាជីវកម្មត្រូវកំណត់គោលដៅ និងតម្លៃ ដែលមានលក្ខណះអាចវាស់វែងបាន ហើយពួកគេគួរតែព្យាយាមស្វែងរកវិធីដើម្បីតាមដានគោលដៅរបស់ពួកគេ។
🎯 ២. បង្កើតផែនការអាជីវកម្ម
ពួកគេត្រូវបង្កើតផែនការអាជីវកម្មដែលជួយពួកគេធ្វើការត្រួតពិនិត្យ និងធ្វើការសម្រេចចិត្តសំខាន់ៗណាមួយ។ នៅពេលពួកគេចាប់ផ្តើមផែនការអាជីវកម្មដំបូង ពួកគេគួរតែគិតអំពី៖
• ការវិនិយោគដំបូង៖ ហិរញ្ញវត្ថុដែលពួកគេត្រូវការដើម្បីចាប់ផ្តើមប្រតិបត្តិការដើម្បីរកប្រាក់ចំណេញ។
• តម្រូវការផលិតផល៖ ពួកគេក៏គួរតែអាចដឹងពីជម្រើសសម្រាប់អតិថិជនរបស់ពួកគេ និងទីផ្សារសម្រាប់ផលិតផលរបស់ពួកគេផងដែរ។
• ប៉ាន់ស្មានចំណូលសរុប និងសរុបប្រចាំឆ្នាំ៖ វាសំដៅទៅលើតម្រូវការផលិតផល និងការគណនាប្រាក់ចំណូលសរុបប្រចាំឆ្នាំរបស់ពួកគេ។
• ពេលវេលាដើម្បីសិក្សាទីផ្សារ៖ ការធ្វើទីផ្សារដោយផ្ទាល់ជួយពួកគេកំណត់តម្លៃពិសេស។ វាអាចនឹងចំណាយពេលច្រើន ប៉ុន្តែវាជួយអាជីវកម្មទទួលបានការទុកចិត្តពីអតិថិជន។
• មាគ៌ាទីផ្សារ៖ មានវិធីជាច្រើនក្នុងការផ្សព្វផ្សាយផលិតផលរបស់ពួកគេនៅលើទីផ្សារ ប៉ុន្តែការស្រាវជ្រាវទីផ្សារនីមួយៗអាចជួយពួកគេឱ្យយល់ថាតើប្រភេទទីផ្សារបែបណាដែលសាកសមសម្រាប់ពួកគេ។
• ការវាយតម្លៃហានិភ័យ៖ អាជីវកម្មកសិកម្មគឺជាអាជីវកម្មដែលមានហានិភ័យ។ ម្ចាស់អាជីវកម្មគួរតែរៀនពីរបៀបដែលអាជីវកម្មកសិកម្មផ្សេងទៀតទទួលបានជោគជ័យ។
🎯 ៣. បង្កើតផែនការផលិតកម្ម
ប្រតិបត្តិការកសិកម្មគឺផ្អែកលើអាកាសធាតុ ប្រភេទដី គុណភាពផលិតកម្មទឹក វិធីសាស្រ្ត រយៈពេលផលិត កម្លាំងពលកម្ម និងដី។ កត្តាទាំងនេះប៉ះពាល់ដល់លទ្ធផលនៃការធ្វើកសិកម្ម។ អាជីវកម្មកសិកម្មគឺមានភាពប្រថុយប្រថានខ្លាំង ហើយការត្រួតពិនិត្យលើកត្តាទាំងអស់នេះ ជួយធ្វើឱ្យផលិតកម្មដំណើរការកាន់តែប្រសើរឡើង។
🎯 ៤. អនុវត្តផែនការ
ការបង្កើតបន្ទាត់ពេលវេលា និងយុទ្ធសាស្ត្រដែលពួកគេអាចប្រើបាន ជួយឱ្យអាជីវកម្មពួកគេកាន់តែមាននិរន្តរភាព។ ទោះបីជាវាតែងតែមាមបញ្ហាប្រឈមនៅក្នុងគ្រប់ផ្នែកនៃអាជីវកម្ម ការស្វែងរកយុទ្ធសាស្រ្តពិសេសមួយជួយធ្វើឱ្យការប្រើប្រាស់ពេលវេលា និងថវិកាក្នុងអាជីវកម្មប្រកបដោយប្រសិទ្ធភាព។
🎯 ៥. តាមដានការអនុវត្តន៍
អាជីវកម្មកសិកម្មទាមទារឲ្យមានការផ្លាស់ប្តូរច្រើនព្រោះវាមានបញ្ហាប្រឈមច្រើន។ នេះហើយជាមូលហេតុដែលពួកគេត្រូវត្រួតពិនិត្យការកត់ត្រា (លំហូរសាច់ប្រាក់) ការត្រួតពិនិត្យជីវសាស្រ្ត (កត្តាផលិតកម្ម) និងទីផ្សារ (ការលក់ និងនិន្នាការទីផ្សារ)។
តំណភ្ជាប់៖ https://bit.ly/37aQIgI
[WDE Insight]
Starting a Sustainable Agriculture Business
🌾 Starting a successful agriculture business involves having a majority of business strategies and quality of products. As there are a variety of agricultural businesses, customers began to think about the source and process of agricultural products they purchase. There are 5 main steps to achieve sustainable agriculture businesses for owners to consider.
🎯 1. Establish Goals and Objectives
They need to identify their goals and values. They need to set goals that are measurable and they should try to find ways to keep track of their objectives.
🎯 2. Create a Business Plan
They need to create a business plan that helps them monitor and help them make any critical decisions. When they first start a business plan, they should think about:
• Initial investment: the finance they need to start the operation to make a profit.
• Product demand: They should also be able to know the options for their customers and the market for their products.
• Estimated annual gross and net: It refers to the demand for the products and calculating their annual gross income.
• Time to devote to market: Direct marketing helps them set a premium price. It may take them a lot of time, but it helps them gain the trust of their customers.
• Market avenues: There are many ways to promote their products in the market, but researching each market can help them understand what type of market works for them.
• Risk assessment: Farming is a risky business. They should learn about how other farming businesses succeed.
🎯 3. Create a Production Plan
The operation is based on weather/climate, soil type, water production quality, methods, production duration, labor, and land. These factors affect the results of farming. Farming business is very risky and having all of the factors checked, helps make the productions work better.
🎯 4. Implement the Plans
Creating a timeline, and strategies that they can use help them to be more sustainable. There are always challenges in all aspect of the businesses, so finding a unique strategy helps make efficient use of time and money.
🎯 5. Monitor Performance
The farming business requires a lot of change because it has a lot of challenges. This is why they need to monitor bookkeeping (cash flow), biological monitoring (maintain the production factors), and marketing (sales and market trend).
Link: https://bit.ly/37aQIgI