ឧបសគ្គរបស់សហគ្រិនស្ត្រីក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន
១. ខ្លាចភាពបរាជ័យ៖ ទាំងបុរសនិងស្ត្រីអាចបរាជ័យក្នុងការធ្វើអាជីវកម្ម ប៉ុន្តែបើនិយាយដល់មនុស្សស្រី នៅពេលដែលពួកគេបរាជ័យ ពួកគេនឹងរងការមើលងាយពីអ្នកដ៏ទៃ។ ដូច្នេះហើយ ការភ័យខ្លាចនឹងកើតមានឡើង ទោះបីពួកគេមានទំនុកចិត្តក៏ដោយ។
២. ខ្វះខាតថវិកា៖ ដោយសារមានភាពលំអៀងខាងវប្បធម៌ និងភេទ ស្ត្រីត្រូវបានគេរំពឹងថានឹងនៅតែផ្ទះ។ ដូច្នេះ ពួកគេទំនងជាមិនទទួលបានប្រាក់កម្ចីហិរញ្ញវត្ថុ ឬការគាំទ្រពីគ្រួសារ ឬប្រភពហិរញ្ញវត្ថុផ្សេងៗទេ។
៣. ការធ្វើអោយមានតុល្យភាពលើទំនួលខុសត្រូវ៖ ស្ត្រីត្រូវបានគេរំពឹងថា មានតួនាទីជាភរិយាផង និងម្តាយផង។ ដូចនេះ ប្រសិនបើពួកគេចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ពួកគេនឹងអាចរងសម្ពាធក្នុងការជ្រើសរើសរវាងការងារ និងគ្រួសារ។
Female Entrepreneur’s obstacles to starting their own business
1. Fear of failure: Both men and women can possibly fail in business, but when it comes to women, people will look down on them. Thus, fear of failure replaces their confidence.
2. Limited funding: Due to cultural and gender bias, women are expected to stay at home. So, they are not likely to get financial loans or support from family or other financial sources.
3. Balancing responsibilities: Women are expected to have role as a wife and mother. Hence, if they engage in business, they will likely feel pressure to choose between work and family.