[WDE Insight]

វិធីបង្កើនការលក់

🏷🛍 ដើម្បីជំរុញការលក់ ម្ចាស់អាជីវកម្មត្រូវមានយុទ្ធសាស្ត្ររឹងមាំមួយ និងអាចអនុវត្តវាបាន។ នៅពេលដែលអ្នកប្រឈមមុខនឹងបញ្ហា អ្នកអាចផ្លាស់ប្តូរបានទៅតាមនោះ។ 4Ps អាចជួយអ្នកបង្កើនការលក់ ដែលក្នុងនោះរួមមាន៖

• ផលិតផល៖ ធ្វើការវាយតម្លៃស្តង់ដារផលិតផល និងចំណុចសម្រាប់ការកែលម្អ

• តម្លៃ៖ ប្រៀបធៀបតម្លៃរបស់អ្នកទៅនឹងដៃគូប្រកួតប្រជែងរបស់អ្នក ហើយកែតម្រូវតម្លៃនៅពេលចាំបាច់

• ទីកន្លែង៖ កំណត់ទីតាំងមួយដែលផលិតផលរបស់អ្នកអាចត្រូវបានចែកចាយយ៉ាងងាយស្រួល

• ការផ្សព្វផ្សាយ៖ ស្វែងរកមធ្យោបាយទាក់ទាញអតិថិជនតាមរយៈការផ្សព្វផ្សាយផលិតផល

🛒 នៅពេលដែលយុទ្ធសាស្រ្តត្រូវបានដាក់ឱ្យដំណើរការ វាមានវិធីជាច្រើនដើម្បីសម្រេចគោលដៅនៃការលក់។

  1. ផ្តោតលើគោលដៅតែមួយក្នុងមួយពេល – គោលដៅដែលត្រូវបានបង្កើតឡើងគឺត្រូវអាចវាស់វែងបាន និងជាក់លាក់ ដូច្នេះអ្នកអាចសម្រេចបានក្នុងរយៈពេលជាក់លាក់ណាមួយ។
  2. ស្គាល់អតិថិជនរបស់អ្នក –ការយល់ដឹងអំពីតម្រូវការរបស់អ្នកទិញគឺសំខាន់។ អ្នកគួរតែមានការសន្ទនាជាទៀងទាត់អំពីផលិតផល ឬការព្រួយបារម្ភដែលពួកគេមានអំពីផលិតផលរបស់អ្នក។
  3. ការកសាងចំណាប់អារម្មណ៍នៅក្នុងអាជីវកម្មរបស់អ្នក- ដើម្បីផ្តល់នូវសេវាកម្មល្អបំផុត អ្នកអាចធ្វើតាមគំរូ AIDA ដែលរួមមានការទាក់ទាញការយកចិត្តទុកដាក់ រក្សាចំណាប់អារម្មណ៍ បង្កើតបំណងប្រាថ្នា និងធ្វើសកម្មភាព។
  4. បង្កើតផែនការទីផ្សារ – ការផ្សព្វផ្សាយអាជីវកម្មអាចធ្វើឡើងតាមវិធីផ្សេងគ្នាជាច្រើនដូចជា ប្រព័ន្ធផ្សព្វផ្សាយសង្គម ទីផ្សារអ៊ីម៉ែល គេហទំព័រ ការផ្សាយពាណិជ្ជកម្ម និងការបង្កើតព្រឹត្តិការណ៍។
  5. កំណត់តម្លៃផលិតផលរបស់អ្នកឲ្យបានត្រឹមត្រូវ- អ្នកអាចសិក្សាអំពីតម្រូវការអតិថិជនដោយធ្វើការស្រាវជ្រាច និងស្វែងរកប្រាក់ចំណេញ និងទីផ្សារថ្មី។ ជាមួយនឹងយុទ្ធសាស្ត្រលក់ និងវិធីដើម្បីសម្រេចបានវាខាងលើ ការកំណត់តម្លៃត្រឹមត្រូវក៏សំខាន់ផងដែរ។ ដើម្បីទទួលបានតម្លៃត្រឹមត្រូវ អាជីវករគួរតែសិក្សាអំពីបច្ចេកទេសកំណត់តម្លៃ និងផ្តល់ការបញ្ចុះតម្លៃដើម្បីទាក់ទាញអ្នកទិញឲ្យបានកាន់តែច្រើន។

ប្រភព៖ https://www.practicalbusinessskills.com/building-and-growing/measuring-success/increase-sales

[WDE Insight]

Ways to Increase Sales

🏷🛍 To boost sales, business owners need to have a solid strategy and be able to put it into practice. And, when you face issues, you can change accordingly. These are the 4Ps that help you boost sales, which include:

• Product: Evaluate the product’s standards and areas for improvements

• Price: Compare your price to your competitors and adjust pricing when needed

• Place: Locate a place where your products can be easily distributed

• Promotion: Find ways to attract the customers by promoting the products

🛒 When a strategy is put in place, there are many ways to achieve the sale’s goal.

  1. Focus on one goal at a time – The created goals have to be measurable and specific so that you can achieve them over a certain time.
  2. Know your customers – Understanding what your buyer needs is important. This means having regular conversations about the products or concerns that they have about your products.
  3. Build interest in your business- To provide the best service, they follow the AIDA model, which includes attracting attention, maintaining interest, creating desire, and taking action.
  4. Create a marketing plan – Promoting the business can come in many different ways, such as social media, email marketing, web presence, advertising, and event hosting.
  5. Price your product right- This comes from researching the customers’ needs by doing research and looking for profit and new markets. With the sale strategies and ways to achieve it, getting the right price is also important. Owners should learn about the pricing techniques and offer discounts to attract more buyers to get the right price.

Source: https://www.practicalbusinessskills.com/building-and-growing/measuring-success/increase-sales

Empower women to empower their communities through their entrepreneurship and business skills.

Contact

#24 Street 566, Boeung Kok 2, Toul Kork, Phnom Penh.

With your contribution now, you are a part of our mission to empower women entrepreneurs in Cambodia.

© Copyright 2022. All Rights Reserved.