ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើប តើអ្នកដឹងទេថាសហគ្រិនអាចទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មអេឡិចត្រូនិក ឬអាជីវកម្មអនឡាញយ៉ាងណាខ្លះ? នេះគឺជាអត្ថប្រយោជន៍ ៤យ៉ាងនៃពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់សហគ្រិន។
- អាចផ្សព្វផ្សាយអាជីវកម្មបានទូលំទូលាយ
អ្នកអាចឱ្យអាជីវកម្មរបស់អ្នកទទួលបានប្រាក់ចំណូលខ្ពស់ និងផ្សព្វផ្សាយទៅដល់អតិថិជននៅទូទាំងពិភពលោកបានតាមរយៈគេហទំព័រ។ - កាត់បន្ថយថ្លៃចំណាយ
អ្នកមិនចាំបាច់ចំណាយលើការជួលកន្លែង និងក្រុមការងារដើម្បីដំណើរការអាជីវកម្មរបស់អ្នកនោះទេ ព្រោះអ្នកអាចប្រើឧបករណ៍ទំនើបៗដូចជា chatbots ជាដើម។ - អាចផ្សព្វផ្សាយតាមច្រើនវិធី
ដើម្បីឱ្យអតិថិជនមើលឃើញអាជីវកម្មរបស់អ្នកកាន់តែច្រើន អ្នកអាចបង្កើនការផ្សព្វផ្សាយនៅលើប្រព័ន្ធឌីជីថល និងឧបករណ៍ឌីជីថលផ្សេងទៀតដូចជា អ៊ីម៉ែល និងការផ្ញើសារអេឡិចត្រូនិចជាដើម។ - អាចកំណត់គោលដៅអតិថិជន
ពាណិជ្ជកម្មអេឡិចត្រូនិកអាចឱ្យសហគ្រិនកំណត់គោលដៅអតិថិជនរបស់ពួកគេ តាមដានអាកប្បកិរិយារបស់អ្នកប្រើប្រាស់ និងតម្រូវការទីផ្សារ៕
[WDE Insight]: Benefits of e-commerce for entrepreneurs
With modern technology, do you know how entrepreneurs can benefit from e-commerce or online business? Here are four benefits of e-commerce for entrepreneurs.
1. Widely reach
Your business can get high revenue and reach out to customers over the world through websites.
2. Reduce cost
You do not need to spend on renting the venue and task force to run the business because you can use modern tools such as chatbots.
3. Have a lot of ways to advertise
Besides digital advertisement to boost business visibility, entrepreneurs can use other digital tools such as email marketing and SMS marketing.
4. Target audience
E-commerce helps you to target audiences, keep track of consumers’ behavior and market demand.