The WDE Policy Dialogue ៖ វគ្គទី ៧ ស្ដីពី “ស្រ្តី និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ”
តើអ្នកចង់ដឹងពីបញ្ហាប្រឈមនៃលទ្ធភាពទទួលបានហិរញ្ញវត្ថុនៅកម្ពុជា និងសារៈសំខាន់របស់ស្ត្រីក្នុងលទ្ធភាពទទួល បានហិរញ្ញវត្ថុនេះដែរឬទេ?
វគ្គទី ៧ នៃ WDE Policy Dialogue ស្ដីអំពី “ស្រ្តី និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ” នឹងជួយដោះស្រាយចម្ងល់ក៏ដូចជាឆ្លើយសំណួរផ្សេងៗរបស់អ្នកពាក់ព័ន្ធនឹងប្រធានបទនេះ។ កិច្ចសន្ទនានេះនឹងសម្របសម្រួលដោយកញ្ញា វង់ចរិយា អ្នកសម្របសម្រួលកម្មវិធីនៃស្រ្តីក្នុងសេដ្ឋកិច្ចឌីជីថល ព្រមទាំងចូលរួមដោយវាគ្មិនកិត្តិយសចំនួន ២ នាក់គឺលោក ហុង សុខឡេង អគ្គនាយករងជាន់ខ្ពស់នៃធនាគារជីប ម៉ុង រួមជាមួយនឹងលោក គា បូរាណ ប្រធានអគ្គនាយកប្រតិបត្តិនៃស្ថាប័នមីក្រូហិរញ្ញវត្ថុ អេ អឹម ឃេ។ កិច្ចសន្ទនានេះនឹងធ្វើឡើងជាភាសាខ្មែរតាមកម្មវិធី Zoom និងផ្សាយផ្ទាល់នៅលើគេហទំព័រ Facebook របស់កម្មវិធី Women’s Digital Entrepreneurship (WDE’s Facebook page) នៅថ្ងៃសុក្រ ទី ២៤ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩:០០ ដល់ ១០:00 ព្រឹក។
សូមចុះឈ្មោះតាមរយ:៖ http://bit.ly/3zlTR64
សូមចូលរួមដោយសេរីក្នុងកិច្ចសន្ទនានេះ។
——————–
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានកម្មវីធីយើងតាម៖
Facebook: https://www.facebook.com/Womens-Digital-Entrepreneurship-104376931745407
Telegram Channel: https://t.me/wdechannel
Venue Text
Organizer Text