វគ្គទី ២ នៃ WDE Policy Dialogue ស្ដីអំពី “ការទូតសេដ្ឋកិច្ច​ និងតួនាទីរបស់សហគ្រិនស្ត្រី”

តើអ្នកចង់ដឹងពីអី្វទៅជាការទូតសេដ្ឋកិច្ច និងតួនាទីរបស់សហគ្រិនស្ត្រីក្នុងការទូតសេដ្ឋកិច្ចដែរឬទេ?

វគ្គទី ២ នៃ WDE Policy Dialogue ស្ដីអំពី “ការទូតសេដ្ឋកិច្ច​ និងតួនាទីរបស់សហគ្រិនស្ត្រី” អាចជួយដោះស្រាយចម្ងល់របស់អ្នកបាន។ កិច្ចសន្ទនា នេះ នឹង សម្របសម្រួលដោយលោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និង ចូលរួមដោយវាគ្មិនកិត្តិយសចំនួន ២ នាក់ គឺ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ លោកជំទាវWDE ជា រដ្ឋា ស្ថាបនិក និងជាអគ្គនាយិកា នៃក្រុមហ៊ុន Khmum Technology។ កិច្ចសន្ទនានេះ នឹងធ្វើឡើងជាភាសាខ្មែរ តាមកម្មវិធី Zoom និងផ្សាយផ្ទាល់នៅលើ គេហទំព័រ Facebook របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI’s Facebook page) នៅថ្ងៃសុក្រ ទី ២៣ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩:០០ ដល់ ១០:00 ព្រឹក។

សូមចុះឈ្មោះតាមរយ:៖ http://bit.ly/3fUKwMe

សូមចូលរួមដោយសេរីក្នុងកិច្ចសន្ទនានេះ។

Women Digital Entrepreneurship Programme (WDE) មានគោលបំណងពង្រឹង (empower) ជំនាញផ្នែកសហគ្រិនភាពឌីជីថល (digital entrepreneurship skills) និង ជំនាញផ្នែកអាជីវកម្មរបស់ស្រ្ដីតាមរយ: កិច្ចសន្ទនា ការបណ្តុះបណ្ដាល ការស្រាវជ្រាវ ការបោះពុម្ពអត្ថបទស្រាវជ្រាវ ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានដល់សហគមន៍។

Venue

Venue Text

  • 23 April, 2021
  • 09:00 am 11:00 am

Organizer

AVI

    Empower women to empower their communities through their entrepreneurship and business skills.

    Contact

    #24 Street 566, Boeung Kok 2, Toul Kork, Phnom Penh.

    With your contribution now, you are a part of our mission to empower women entrepreneurs in Cambodia.

    © Copyright 2022. All Rights Reserved.