តើធ្វើដូចម្តេចដើម្បីបង្កើនការចូលរួមរបស់ស្ត្រីក្នុងពាណិជ្ជកម្ម? តើវិស័យសាធារណៈ និងឯកជនរួមចំណែកអ្វីខ្លះដល់ស្ត្រីក្នុងវិស័យពាណិជ្ជកម្ម?
ស្ត្រីមានតួនាទីសំខាន់ក្នុងការរីកចម្រើនរបស់សេដ្ឋកិច្ចក្នុងប្រទេសមួយ។ ទោះជាបែបនេះក្តី វានៅតែមានគម្លាតដែលរារាំងសហគ្រិនស្ត្រីពីការពង្រីកអាជីវកម្មរបស់ពួកគេ។ ក្នុងន័យនេះ វាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងពាណិជ្ជកម្ម។ ដើម្បីធ្វើដូច្នេះបាន វាត្រូវការការចូលរួមពីវិស័យសាធារណៈ និងឯកជន ដើម្បីកាត់បន្ថយរបាំងសម្រាប់ស្ត្រីក្នុងពាណិជ្ជកម្ម។ ប្រទេសមួយចំនួននៅអាមេរិកឡាទីនបានផ្សព្វផ្សាយ និងកាត់បន្ថយបញ្ហាប្រឈមរបស់សហគ្រិនស្ត្រីដោយជោគជ័យ។ វិធីសាស្រ្តដែលពួកគេកំពុងប្រើប្រាស់គឺ (១) ការពង្រឹងការបណ្តុះបណ្តាលជាក់លាក់សម្រាប់អាជីវកម្ម (២) ការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ និង (៣) ការអភិវឌ្ឍន៍អាទិភាព។
នៅអាមេរិកកណ្តាល ចំនួនអ្នកគ្រប់គ្រងស្ត្រីត្រូវបានថយចុះ ទោះបីជាទំហំក្រុមហ៊ុនបានកើនឡើងក៏ដោយ។ វាកើតឡើងដោយសារតែឧបសគ្គខាងវប្បធម៌ និងស្ថាប័នដែលដាក់កម្រិតពួកគេពីការឈានទៅដល់មុខតំណែងកម្រិតខ្ពស់នៅក្នុងសាជីវកម្មធំៗ។ ជំនាញ និងសមត្ថភាពគ្រប់គ្រងរបស់សហគ្រិនស្ត្រីត្រូវតែពង្រឹង ដើម្បីជំនះបញ្ហាទាំងនេះ។ មួយក្នុងចំណោមវិធីសាស្រ្តដែលត្រូវបានរៀបរាប់ខាងលើគឺការបង្កើនការចូលរួមក្នុងការបណ្តុះបណ្តាលកម្រិតខ្ពស់ដែលផ្តោតលើការពង្រឹងជំនាញអាជីវកម្មរបស់ពួកគេ។ ការពង្រឹងការបណ្តុះបណ្តាលជាក់លាក់សម្រាប់អាជីវកម្មមានសារៈសំខាន់ណាស់ក្នុងការធានាឱ្យមានការចូលរួមរបស់ស្ត្រីក្នុងផ្នែកសេដ្ឋកិច្ច និងជួយពង្រឹងការអភិវឌ្ឍន៍នៅក្នុងកម្មវិធីអប់រំបែបប្រពៃណី។
ទីពីរ នៅក្នុងដំណើរការនៃការចាប់ផ្តើម និងការពង្រីកអាជីវកម្ម ការទទួលបានធនធានហិរញ្ញវត្ថុក្នុងទម្រង់ជាប្រាក់កម្ចី ឬដើមទុនធ្វើការអាចជារឿងសំខាន់។ អាជីវកម្មរបស់ស្ត្រីមួយចំនួនមិនអាចដំណើរការប្រតិបត្តិការរបស់ពួកគេបានដោយសារកង្វះលទ្ធភាពទទួលបានហិរញ្ញវត្ថុ។ ដើម្បីបង្កើនចំនួនស្ត្រីក្នុងពាណិជ្ជកម្ម គឺត្រូវធ្វើឱ្យប្រាកដថាពួកគេអាចទទួលបានហិរញ្ញវត្ថុទាំងនៅក្នុងសេវាធនាគារសាធារណៈ និងឯកជន។
ទីបី សមភាពយេនឌ័រគួរតែជាអាទិភាពនៅក្នុងគោលនយោបាយសាធារណៈទាំងអស់ ដូច្នេះ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវតែបំពេញ “ការអនុម័តទស្សនៈយេនឌ័រ” ។ លើសពីនេះ ស្ថាប័នជាតិ និងតំបន់ត្រូវតែបញ្ចូលទស្សនៈយេនឌ័រទៅក្នុងគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីរបស់ពួកគេក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ សំខាន់ជាងនេះទៅទៀត ការផ្តល់អាទិភាពដល់វិស័យសាធារណៈក្នុងការទិញផលិតផលពីអាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីគឺមានសារៈសំខាន់ក្នុងការជួយពួកគេឱ្យរីកចម្រើន។
អានបន្ថែម: https://bit.ly/35DpsqD
Women in Trade
How to enhance women’s participation in trade? How do the public and private sectors contribute to women in trade?
Women play a significant role in the growth of the economy in a country. However, there is still a gap that blocks women entrepreneurs from expanding their businesses. In this regard, it is important to enhance women participation in trade. To do that, it needs the involvement from public and private sectors to reduce the barriers for women in trade. Some countries in Latin America have successfully promoted and decreased women entrepreneurs’ challenges. The methods they have been using are: (1) improving business-specific training, (2) increasing access to finance, and (3) developing priorities.
In Central America, the number of female managers was decreased even though the company size increased. It is due to cultural and institutional barriers that restrict them from reaching advanced positions in large corporations. Women entrepreneurs’ management skills and capacities must be strengthened to overcome these issues. One of the mentioned methods above is increasing participation in advanced training targeted at improving their business skills. Improving business-specific training is critical to ensuring women’s economic involvement and helps to consolidate advances accomplished in the traditional education programme.
Secondly, in the process of starting and growing a business, having access to financial resources in the form of loans or working capital can be critical. Some women businesses cannot run their operations due to the lack of access to finance. Therefore, to increase the number of women in trade, they can access finance in both public and private banking.
Lastly, gender equality should be a priority in all public policy; thus, developing countries must complete “the adoption of a gender perspective”. In addition, national and regional institutions must incorporate a gender perspective into their policies, strategies, and programs in the developing world. More importantly, the prioritisation of the public sector to buy products from women-owned businesses is important to help them grow.
Read more at: https://bit.ly/35DpsqD