តើពាណិជ្ជកម្ម និងគោលនយោបាយពាណិជ្ជកម្មប៉ះពាល់ដល់បុរស និងស្ត្រីខុសគ្នាដូចម្តេច?
កត្តាសមភាពយេនឌ័រនៅតែមិនត្រូវបានពិចារណាក្នុងគោលនយោបាយពាណិជ្ជកម្មជាច្រើន ហើយដោយសារគោលនយោបាយទាំងនោះមានអន្តរកម្មជាមួយសេដ្ឋកិច្ច វាមានសមត្ថភាពក្នុងការបន្ថែម និងបន្តវិសមភាពយេនឌ័រនៅក្នុងសង្គម។ ដើម្បីយល់ពីភាពខុសគ្នាដែលពាណិជ្ជកម្មប៉ះពាល់ដល់ស្ត្រី និងបុរស ការតាក់តែងគោលនយោបាយ ការអនុវត្ត និងការវាយតម្លៃគួរតែត្រូវបានយកមកពិចារណា។
នៅក្នុងពាណិជ្ជកម្ម បុរសនិងស្ត្រីមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង។ ក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ជាង៥០០ មានចំនួនតែ ៧៤ ប៉ុណ្ណោះដែលសំដៅលើបញ្ហាយេនឌ័រយ៉ាងច្បាស់លាស់។ នៅក្នុងបរិបទពិភពលោក រាល់សហគ្រិនបុរស ១០ នាក់ មានសហគ្រិនស្ត្រីតែ ៧ នាក់ប៉ុណ្ណោះ។ មុខរបរដែលបង្កើតតាមរយៈសេដ្ឋកិច្ចនាំចេញមិនត្រូវបានទទួលយកដោយស្ត្រី និងបុរសដោយស្មើភាពគ្នាទេ ដោយសារតែ តំណាងស្ត្រីមានតិចតួចនៅក្នុងវិស័យនេះ។ ផ្ទុយពីសហគ្រិនបុរស សហគ្រិនស្ត្រីមិនមានលទ្ធភាពទទួលបានប្រភពហិរញ្ញប្បទានផ្លូវការទេ ដោយសារពួកគេប្រឈមមុខនឹងការរើសអើងពីស្ថាប័នហិរញ្ញវត្ថុ ដូចជាការទទួលបានប្រាក់កម្ចីតិចជាង ឬ ក្នុងលក្ខខណ្ឌអំណោយផលតិចជាង។ បន្ថែមពីលើការតំណាងចំនួនតិចតួចរបស់ស្ត្រីនៅក្នុងពាណិជ្ជកម្មអន្តរជាតិ វានៅមានបញ្ហាផ្សេងទៀតដូចជា របាំងយេនឌ័រ និងភាពខុសគ្នាតាមរចនាសម្ព័ន្ធនៅក្នុងការចូលរួមផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី និងបុរសផងដែរ។
ឧបសគ្គទាំងនេះចាំបាច់ត្រូវលុបបំបាត់ ដើម្បីអោយស្ត្រីទទួលបានឱកាសដើម្បីធ្វើពាណិជ្ជកម្មពេញលេញ។ វាគួរអោយកត់សម្គាល់ដែរថា លទ្ធភាពចូលរួមរបស់ស្ត្រីនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងឱកាសពាណិជ្ជកម្មអាចមានភាពប្រសេីរឡេីងជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលឆ្លើយតបនឹងយេនឌ័រ។
អានបន្ថែម: https://bit.ly/3fHrMPb
Women in Trade
How Does Trade and Trade Policy Affect Men and Women Differently?
Gender equality is still not considered in numerous trade policies, and given its interaction with the economy, the policies can further entrench and perpetuate gender inequalities in society. Therefore, to understand how trade impacts women and men differently, the design of the policies, implementation, and evaluation should be considered.
There are significant differences between males and females in trade. Only a number of 74 regional trade agreements out of over 500 refer explicitly to gender issues. In the global context, in every 10 men entrepreneurs, there are only 7 women. Women and men do not equally take up occupations created through the export economy because women are underrepresented in the sector. In contrast to men entrepreneurs, women entrepreneurs do not have access to formal sources of financing because they face discrimination from financial institutions, such as receiving smaller loans on the less favourable term. In addition to women’s underrepresentation in international trade, there are also gender-specific barriers and structural differences in the economic participation of women and men.
These barriers needed to be removed for women to receive opportunities to engage in the trade fully. It is noteworthy that women’s access to global supply chains and trade opportunities can be improved with gender-responsive trade agreements.
Read more at: https://bit.ly/3fHrMPb
I am currently perfecting my thesis on gate.oi, and I found your article, thank you very much, your article gave me a lot of different ideas. But I have some questions, can you help me answer them?
Reading your article helped me a lot and I agree with you. But I still have some doubts, can you clarify for me? I’ll keep an eye out for your answers.
Reading your article helped me a lot and I agree with you. But I still have some doubts, can you clarify for me? I’ll keep an eye out for your answers.