ស្ត្រីក្នុងពាណិជ្ជកម្ម

តើស្ត្រីមានបញ្ហាប្រឈមអ្វីខ្លះក្នុងវិស័យពាណិជ្ជកម្ម?

សព្វ​ថ្ងៃ​នេះ ស្ត្រី​មាន​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើពាណិជ្ជកម្ម។ ក៏ប៉ុន្តែ វាគួរ​ឲកត់​សម្គាល់​ថា​ចំនួន​សហគ្រិន​ស្ត្រី​ដែល​ចូល​រួម​​ធ្វើពាណិជ្ជកម្មនៅ​មាន​កម្រិត​នៅឡើយ។ យោងតាម Nation Association of Women Owners នៅក្នុងឆ្នាំ ២០១៧ មានសហគ្រាសប្រមាណ ១១ លាននៅក្នុងសហរដ្ឋអាមេរិកដែលមានម្ចាស់ជាស្ត្រី ដែលមានបុគ្គលិកជិត ៩ លាននាក់ និងរកប្រាក់ចំណូលបាន ១.៧ ពាន់ពាន់លានដុល្លារក្នុងការលក់។ ទោះជាយ៉ាងនេះក្តី ចំនួននេះបង្ហាញថា អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីគឺនៅមានចំនួនតិច។ នេះគឺដោយសារតែស្ត្រីប្រឈមមុខនឹងបញ្ហាកាន់តែច្រើននៅពេលដែលពួកគេចាប់ផ្តើមគ្រប់គ្រងអាជីវកម្ម។ វាមាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ទាក់ទង​នឹង​ស្ត្រី​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម។ ទីមួយ វាមានការលំបាកក្នុងការទទួលបានមូលនិធិ។ ទោះបីជាមិនមែនគ្រប់ស្ថាបនិកអាជីវកម្មបង្កើតថ្មីទាំងអស់សុទ្ធតែស្វែងរកអ្នកវិនិយោគដើម្បីជួយពួកគេក្នុងការបើកដំណើរការក្រុមហ៊ុនរបស់ពួកគេក៏ដោយ អ្នកដែលធ្លាប់ស្វែងរកអ្នកវិនិយោគគឺដឹងយ៉ាងច្បាស់ថាការបង្ហាញផលិតផលរបស់ពួកគេដើម្បីស្វែងរកអ្នកវិនិយោគមានការលំបាកយ៉ាងណា។ ក្រុមហ៊ុនដែលគ្រប់គ្រងដោយស្ត្រីមានបញ្ហាប្រឈមកាន់តែខ្លាំងនៅពេលនិយាយអំពីការទទួលបានមូលនិធិ។ យោងតាមការស្ទង់មតិរបស់មហាវិទ្យាល័យ Babson នៅឆ្នាំ ២០១៤ ក្នុងចំណោមសហគ្រាសដែលទទួលបានដើមទុនមូលធន សហគ្រាសដែលមាននាយកប្រតិបត្តិជាស្ត្រីមានចំនួនតិចជាង ៣ ភាគរយប៉ុណ្ណោះ។ បញ្ហាទី២ គឺ​ការធ្វើ​ឲ្យ​អាជីវកម្ម​និង​ជីវិត​គ្រួសារ​មាន​តុល្យភាព។ ការស្វែងរកវិធីសាស្រ្តដើម្បីបែងចែកពេលវេលាគ្រប់គ្រាន់សម្រាប់ការងារ និងគ្រួសារគឺមានសារៈសំខាន់ក្នុងការសម្រេចបាននូវតុល្យភាពការងារ និងជីវិត នេះបើយោងតាម ​​Genga ។ ជាចុងក្រោយ សហគ្រិនដែលជាមាតាបិតាមានកាតព្វកិច្ចពីរ គឺចំពោះសហគ្រាសផង និងគ្រួសាររបស់ពួកគេផង។

អានបន្ថែម៖ https://bit.ly/3fv5lwA

Women in Trade

What are the Challenges of Women in Trade?

Nowadays, women play an important role in trading. However, it is worth noticing that the number of women entrepreneurs involved in trading is still limited. According to the Nation Association of Women Owners , in 2017, approximately 11 million women-owned enterprises in the United States have employed nearly 9 million people and earned $1.7 trillion in sales. This number, however, shows that women-owned businesses are still low. It is because women face more challenges when they start owning businesses. There are some challenges concerning women in trade. First, it is not easy to access funding. Although not all startup founders seek investors to help them launch their firms, those who do know how difficult the pitching process can be. Women-owned firms have even greater challenges when it comes to raising funding. According to a Babson College survey from 2014, female CEOs accounted for less than 3% of venture capital-funded enterprises. The second challenge is balancing between business and family life. According to Genga, finding methods to devote time to both is crucial to achieving an elusive work-life balance. Finally, parent entrepreneurs have dual duties to their enterprises and their families.

Read more: https://bit.ly/3fv5lwA

2 Comments

  • gate oi March 18, 2023

    I am currently perfecting my thesis on gate.oi, and I found your article, thank you very much, your article gave me a lot of different ideas. But I have some questions, can you help me answer them?

Leave a reply

Empower women to empower their communities through their entrepreneurship and business skills.

Contact

#24 Street 566, Boeung Kok 2, Toul Kork, Phnom Penh.

With your contribution now, you are a part of our mission to empower women entrepreneurs in Cambodia.

© Copyright 2022. All Rights Reserved.